kkk

BREAKING

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ព័ត៌មានលម្អិត

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារ ពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

 

(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈម និងទិសដៅការងារ ពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរសាធារណការរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះមានគោលបំណងជជែកពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម និងទិដៅនៃការអនុវឌ្ឍការងារទប់ស្កាត់យានយន្តលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមសហការពី ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ ដែនដី រួមមាន គណៈអភិបាលរាជធានី ខេត្ត ស្នងការនគរបាល និងកងរាជអាវុធហត្ថ រាជធានី-ខេត្ត ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ឱ្យបានម៉ឺងម៉ាត់ និងប្រសិទ្ធភាពខ្ពស់។

ក្រសួងបានស្នើសុំអំពាវនាវដល់សាធារណជន ជាពិសេសម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងអស់ សូមមេត្តាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកទប់ស្កាត់ការខូចខាតផ្លូវថ្នល់ ស្ពាន៕

ប្រភព៖ https://www.cpp.org.kh/details/487322