kkk

BREAKING

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ព័ត៌មានលម្អិត

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល

 


បាត់ដំបង៖ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក

រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រោមអនុសាសន៍ចង្អុលណែនាំរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពី តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានសេនាធិការដ្ឋាន, ប្រធាននាយកដ្ឋាន ជាប្រតិភូអមដំណើរ, លោកស្នងការនគរបាលខេត្ត, លោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលទាំង១៤ក្រុង-ស្រុក សរុប ២២៧នាក់ ស្រី ៥៦នាក់ ក្នុងនោះសិក្ខាកាមមកពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងឧត្តរមានជ័យ សរុប១៦៩នាក់ ស្រី៥៣នាក់។


លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ឡើងមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលបានចំណាយពេលអញ្ជើញ មកបិទវគ្គបំប៉នជំនាញជូនដល់សិក្ខាកាម នៅពេលនេះ។ ក៏សូមសម្តែងការវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ប្រកបដោយលទ្ធផលជោគជ័យ ពិសេសសម្តែងការកោតសរសើរដល់គ្រូបង្គោលតាមជំនាញនីមួយៗទាំងអស់ ដែលបានផ្តល់បទពិសោធន៍ និងខំបង្ហាត់បង្រៀនចែករំលែកខឹ្លមសារមេរៀន ដល់សិក្ខាកាមទទួលបានការយល់ដឹងកាន់តែច្បាស់លាស់ ជាមូលដ្ឋានបំពេញការងារជំនាញឱ្យបានត្រឹមត្រូវ។ 


លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានឡើងអានរបាយការណ៍ ស្តីពីលទ្ធផល នៃកិច្ចការសិក្សាររយៈពេលខ្លី២សប្តាហ៍របស់សិក្ខាកាម ជូនដល់គណៈអធិបតីជ្រាប អំពីមេរៀនអនុវត្តការងារជំនាញជាក់ស្តែងនៅមូលដ្ឋាន សម្រាប់ឱ្យសិក្ខាកាមយកទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឡើងមានមតិណែនាំបន្ថែម និងផ្តល់នូវអនុសាសន៍សំខាន់ៗជាច្រើន ជូនដល់សិក្ខាកាមទាំងអស់ ដើម្បីជាទុន និងជាចំណេះដឹង សម្រាប់យកទៅប្រើប្រាស់ក្នុងពេលបំពេញភារកិច្ចការងារឱ្យចំទិសដៅ។ ឯកឧត្តម សូមឱ្យសិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវបំពេញការងារដោយភាពអំណត់អត់ធ្មត់ខ្ពស់ ព្រោះនគរបាលមូលដ្ឋានជាអ្នកដែលនៅជិតពលរដ្ឋបំផុត ដូច្នោះហើយ ហើយត្រូវគោរពវិន័យនិងក្រមសីលធម៌នគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន និងកាត់បន្ថយភាពអសកម្មដែលប៉ះពាល់អារម្មណ៍និងធ្វើឱ្យពលរដ្ឋមានការថ្នាំងថ្នាក់។ 


ក្នុងឱកាសនោះក៏មានការរៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាម ទាំង១៦៩រូប និងមានការថតរូបទុកជាអនុស្សាវរីយ៍ជាមួយ អង្គគណៈអធិបតី ផងដែរ ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail